Advertise
ទំនាក់ទំនងផ្តល់ព័ត៌មានមកកាន់ សារព័ត៌មាន មរតកតេជោ តាមរយះទូរសព្ទលេខ: ០១៥ ៦៨៨ ២១៨

សមត្ថកិច្ចបុស្តិ៍បឹងកេងកងទី៣ មានការលាក់បាំងជាមួយអ្នកសារពត៌មានពេលចាប់បានជនសង្ស័យ ជាមុខសញ្ញា កាច់កម៉ូតូ



ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចបុស្តិ៍បឹងកេងកងទី៣ ដេញចាប់បាននៅពេលសមត្ថកិច្ចកំពុងជិះល្បាតក្នុងមូលដ្ឋាន ដោយពួកគេបានជិះម៉ូតូវីវ៉ាមួយគ្រឿងគ្មានស្លាកលេខ ដោយមានការសង្ស័យ​ក៏បានសួរនាំ តែពួកគេបាននាំគ្នាជិះរត់ ប៉ុន្តែសមត្ថកិច្ចមិនបានសហការជាមួយអ្នកសារពត៌មាននោះទេ ។ សមត្ថកិច្ចម្នាក់បានលួចបង្ហើបប្រាប់ថា សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងតែជិះល្បាតនៅក្នុងភូមិសាស្រ្តរបស់ខ្លួន ហើយនៅពេលមកដល់ជិតផ្សារទំនើបសុវណ្ណា ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូវីវ៉ា ពណ៍ខ្មៅមួយគ្រឿងឌុបគ្នា ហើយដោយមានការដោយម៉ូតូគ្មានស្លាកលេខក៏បានឱ្យគេឈប់ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែពួកគេទាំង២នាក់មិនបានឈប់នោះទេ បែរជាបន្ថែមល្បឿនម៉ូតូជិះគេចពីកម្លាំងសមត្ថកិច្ចទៅវិញ ។ ប្រភពបន្ថែមថា ដោយឃើញសភាពបែបនេះ សមត្ថកិច្ចកាន់តែមានការសង្ស័យដោយបានជិះម៉ូតូដេញតាម និងបានទំនាក់ទំនង តាមវិទ្យុទាក់ទងឱ្យកម្លាំងផ្សេងទៀតធ្វើការស្ទាប់ចាប់ ។ ពេលនោះសមត្ថកិច្ចក៏ស្ទាប់ចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ដោយម្នាក់ទៀតបានរត់គេចខ្លួនបាត់ ខណះដែលពួកគេបានជិះម៉ូតូដួល និងបានធ្វើការឃាត់ ខ្លួនយកទៅសួរនាំនៅបុស្តិ៍បឹងកេងកងទី៣ និងរកឃើញដែកមួយប្រភេទសម្រាប់កាច់កម៉ូតូ រួមជាមួយសោរមួយចំនួននៅក្នុងកែបម៉ូតូផងដែរ ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅពេលអ្នកសារពត៌មានទៅដល់កន្លែងកើត ក៏ដូចជាតាមសាកសួរសមត្ថកិច្ចដល់បុស្តិ៍បែរជាមិនមានសមត្ថកិច្ចណាម្នាក់ចូលរួមសហការ និងបញ្ជាក់ប្រាប់ពីដំណើរសាច់រឿងឱ្យបានច្បាស់នោះទេ ដោយគ្រាន់តែនិយាយថាសង្ស័យជាមុខសញ្ញាចាស់ កាច់កម៉ូតូគេចតែប៉ុណ្ណោះ ។ សមត្ថកិច្ចនៅតាមគ្រប់មូលដ្ឋានគួរតែចូលរួមសហការជាមួយអ្នកសារពត៌មានគ្រប់ហេតុការណ៍ ដែលកើតមានឡើងនៅក្នុងភូមិសាស្រ្តរបស់ខ្លួន មិនគួរណាលាក់បាំងជាមួយអ្នកពត៌មានដូច្នេះទេ ដើម្បីឱ្យការផ្សព្វ​ផ្សាយមានភាពទូលំទូលាយ និងច្បាស់លាស់ កុំធ្វើអ្វីលាក់លាមពេកនោះ គ្រាន់តែរឿងកំប៉ិចកំប៉ុកអញ្ចឹងនោះ ។ ថែមពីលើនេះទៅទៀតនៅពេលមានករណីឆក់ ឬក៏ប្លន់នៅក្នុងមូលដ្ឋានរបស់ខ្លួន សមត្ថកិច្ចនៅគ្រប់មូលដ្ឋានទាំង អស់ មិនដែលចង់ឱ្យអ្នកសារពត៌មានណារម្នាក់ដឹងនោះទេ ព្រោះតែខ្លាចថ្នាក់លើដឹងស្តីបន្ទោស ប៉ុន្តែមិនបាន ពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានខ្លាំងក្លានោះទេ ។
សូមបញ្ជាក់ដែរថា ករណីឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់នេះ គឺកើតឡើងកាលពីវេលាម៉ោង២នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៣៣០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ៕

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់បុរសម្នាក់ពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងញៀន




ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌពោធិ៍ជ័យឃាត់ខ្លួននិងដកហូតថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់​​ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ នៅចំណុចបុរីសន្តិភាពII  ភូមិដំណាក់ត្រយឹង​​សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះតេង សុខឈន់ ភេទប្រុស អាយុ២៧ មុខរបមិនពិត​ប្រាកដ ចំណែកប្រពន្ធឈ្មោះ ផង ស្រីពៅស្នាក់នៅផ្ទះលេខ១៣៩B បុរីសន្តិភាពII ភូមិដំណាក់ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​មុនពេលកើតហេតុកំលាំងសមត្ថកិច្ចបានជិះម៉ូតូដើរកនៅតាមមូលដ្ឋានដើម្បីការពារភូមិឃុំមានសវត្កិភាព បន្ទាប់មកក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿង​ម៉ាកស្កូបពីពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ1BZ-4450 ឌុបប្រពន្ធ ពេលឃើញសមត្ថកិច្ចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួន ។ពេលឃើញដូចនោះសមត្ថកិច្ចមានការសង្ស័យក៏បានជិះដេញឃាត់ បាននិងធ្វើការឆេកឆេរក៏ប្រទះឃើញថ្នាំញៀនក្រាមសថ្លា ចំនួន២កញ្ជប់តូចបិទស្កូតខ្មៅ ។បន្ទប់មកក៏បាននាំជនសង្ស័យទៅឆែកឆេរនៅផ្ទះរបស់គេនៅបុរីសន្តិភាពII ក៏ឃើញថ្នាំញៀនក្រាមសថ្លា ចំនួន២កញ្ជប់ធំនិង១៦កញ្ជប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ដែលគេដាក់ទុកនៅក្នុងទូរខោអាវ។
នៅចំពោះមុខសមត្ចកិច្ចជនសង្ស័យបានសារភាពថា​ រួបគេបានទិញ​យកពីថ្នាំញៀនពីផ្សារបឹងឈូក នៅមុខមន្ទីរពេទ្យព្រះកុសុមះយករំលែកលក់បន្ត ​។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគនរបាលប៉ុស្តិ៍ចោមចៅក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាប់ការតាមផ្លូវច្បាប់។

រថយន្តបុកម៉ូតូនៅចំណុចផ្លូវបំបែកបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់




បុរសម្នាក់បានរងរបួសបាក់ជើង ខណះដែលកំពុងជិះម៉ូតូរួចក៏រថយន្តមួយគ្រឿងបុកពេញទំហឹង នៅចំ​ណុច​ផ្លូវបំបែកជា៤ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៩នឹង១៥ នាទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២២៥ ស្ថិតក្នុងសង្កាត់ផ្សារ ដេប៉ូទី២ ខណ្ឌទួលគោក ។
ប្រភពតពត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតអែប្លេកពណ៍ប្រផេះ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2D-7608 ជិះតាមបណ្តោយផ្លូវលេខ១៣៨ ទិសដៅពីកើតទៅលិច លុះមក​ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តតាកូម៉ាមួយពណ៌ ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ      2Y-5380 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកម៉ូតូនៅផ្លូវបំបែកជា៤ពេញ​ទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែក​ម៉ូតូ​គៀបជាប់ក្រោមរថយន្ត រងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ប៉ុន្តែភាគីទាំង​២​បានសម្របសម្រួលគ្នា ម៉្យាងវិញទៀតគឺជាអ្នកនៅផ្ទះជិតគ្នាផងនោះ អ្នកបើករថយន្តបានសុខចិត្តចេញនូវថ្លៃ ព្យាបាលជំងឺ និងខូចខាតម៉ូតូ ដើម្បីបញ្ចប់រឿងមិនចង់រំខានដល់សមត្ថកិច្ច ៕

គ្រោះថ្នាក់ចរាចរតិចតួចដោះស្រាយស្ទើរត្រូវរ៉ូវគ្នាហើយ








ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ និងម៉ូតូជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ក្រោយពីបុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តចេញពីចំណត ហើយដោយសារជាន់ហ្គែរច្រឡំ ហ្វាំងក៏បានជ្រុល ទៅបុករះជាបន្តរបន្ទាប់។ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់នោះក្នុងហេតុការណ៍នេះគេឃើញភាគីបង្កនិងភាគីអ្នករងគ្រោះបានធ្វើការសម្របសម្រួលគ្នាត្រូវរ៉ូវគ្នាទៅហើយ ដោយព្រមសងថ្លៃខូចខាតនិងថ្លៃព្យាបាលរបួសទៅភាគីរងគ្រោះ តែនៅពេលលេចមុខឧត្តមសេនីយ៍យោធាផ្កាយ១មកអន្តរាគមន៍ក៏បានក្លាយជារឿងធំស្ទើរឈា នដល់ការប្រើហឹង្សាដាក់គ្នា។

     ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅអាគាB នៃមជ្ឈមណ្ឌលទួលគោក ផ្លូវ៣១៥ក្នុងសង្កាត់បឹងកក់២ ខណ្ឌ ទួលគោក។

       សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស ម្នាក់បានបណ្តើរប្រពន្ធចេញពីញុំការគេ ពីក្នុងមជ្ឈមណ្ឌលខាងលើ ដោយបានដើរសំដៅទៅរថយន្ត ហាយឡែន ឌ័រ ពណ៍ខ្មៅអត់ស្លាកលេខរបស់ខ្លួន ហើយនៅពេលបើកចេញពីចំណត ស្រាប់តែជាន់ហ្គែរច្រឡំ ជាន់ហ្វាំងមិនទាន់ ក៍ជ្រុលចង្កូតទៅបុករះ ម៉ូតូទំនើបៗជាច្រើនគ្រឿង បន្ទាប់មកបានបុកនារីម្នាក់អោយរងរបួសធ្ងន់។ ភ្លាមៗ នោះម្ចាស់រថយន្តបានយល់ព្រមសងថ្លៃខូចខាតម៉ូតូ និងថ្លៃព្យាបាល ប៉ុន្តែមួយសន្ទុះក្រោយមកម្ចាស់រថយន្តបានហៅលោកផ្កាយ១យោធាម្នាក់មកជួយអន្តរាគមន៍ បែរជានិយាយថាសងតែម្នាក់៥ដុល្លាបានហើយ ជាហេតុធ្វើឲ្យម្ចាស់ម៉ូតូនិងអ្នកឃើញហេតុការណ៍មានការខឹងជាខ្លាំង ខណៈរថយន្តបុកម៉ូតូពួកគាត់ ខូចខាតស្ទើទាំង ស្រុងហើយសុទ្ឋតែម៉ូតូស៊េរីទំនើប ក៏បង្កជាជម្លោះធ្វើឲ្យម្ចាស់ម៉ូតូនាំគ្នាឡោមព័ទ្ឋរថយន្តបង្កជិតតែម្តង។ ភ្លាមៗនោះស្ត្រីជាប្រពន្ឋអ្នកបើកបររថយន្តបង្កបានឡើងលើដំបូលមុខរថយន្តស្រែកសុំទៅភាគីម្ចាស់ម៉ូតូ ព្រោះខ្លាចបង្កជាជម្លោះឈានទៅប្រើហិង្សាកាន់តែធ្ងន់ធ្ងរនោះ។  ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ច ចំរុះខណ្ឌទួលគោបានចុះទៅធ្វើអន្តរាគមន៍ និងឃាត់រថយន្ត ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់  ៕

បុរសម្នាក់ជិះម៉ូតូលឿនទាក់ដៃចង្កូតរនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យដូលទៅនិងថ្នល់





បុរសម្នាក់ជិះម៉ូតូលឿនទាក់ដៃចង្កូតរនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យដូលទៅនិងថ្នល់ រួចត្រូវរថយន្តមកពីក្រោយកិនបន្តថែមស្លាប់ភ្លាមនៅកន្លែងកើតហេតុ
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារតែរួបគេជិះម៉ូតូសេ១២៥មួយគ្រឿងក្នុងល្បឿនលឿនហើយបានទាក់ដៃចង្កូតជាមួយរនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យដូលទៅនិងថ្នល់គាប់ជួន​មានរថយន្តរ៉េងរ៉ូវ័រមួយគ្រឿងបើកមកពីក្រោយកិនបន្ថែមពីលើបណ្តាលឲ្យស្លាប់ភ្លាមនៅន្លែងកើតហេតុហើយរថយន្តបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិនា​ឆ្នាំ២០១៥ នៅចំណុចមុខភោជនីយ៍ដ្ឋានវិមានហុងកុងចិនប៉ាវ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ជនរងគ្រោះមានឈ្មោះ ចាន់ ពន្លក អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញ​បុរសម្នាក់ ជិះម៉ូតូម៉ាកសេ១២៥ស៊េរីឆ្នាំ២០០៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AQ4245ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយរនាំងដែកពុះចែកទ្រូងផ្លូវ​ដូល​បោកក្បាលទៅនិងថ្នល់ ។ ប្រភពដដែលបន្តថា ភ្លាមនោះស្រាប់តែមានរថយន្ត ម៉ាករ៉េ​ងរ៉ូវ័រ​មួយគ្រឿង   ពណ៍សមិនចាំស្លាកលេខបានបើកក្នុងទិសដៅស្របគ្នាបា​នមកពីក្រោយហើយ​កិនចំ​ពាក់ក​ណ្តាល​ខ្លួនជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​បន្ទាប់មករថយន្តដែល​បានកិន​ជនរងគ្រោះ​ នោះបាន​បន្ថែមល្បឿនបន្តដំណើរគេចខ្លួនបាត់ស្រមោលតែម្តង ។ បន្តិចក្រោយមកស្រ្តីដែលត្រូវជាប្រពន្ឋជនរងគ្រោះមកដល់ឃើញប្តីរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត ទៅហើយនោះក៏មានការតក់ស្លុតជាខ្លាំង ហើយបានស្លប់ស្តូកស្តឹងនៅជិតសពប្តី ត្រូវបានគេជួយសម្រួលដង្ហើមផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើរ ចំណែកម៉ូតូត្រូវបាន​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

ថវិកា​ជាតិ​បាត់បង់​ដោយសារ​គយ​ជើង​ទឹក​ច្រក​ប៉ាក់​ខ្លង​

កោះកុង​ ៖ ថវិកាជាតិ​រាប់​រយ​លាន​ត្រូវបាន​បាត់បង់​ដោយសារ​តែ​អំពើពុករលួយ និង​ការហូរចូល​នូវ​ទំនិញគេចពន្ធ ជាពិសេស​តាមរយៈ​សកម្មភាព​រប​ស់គយ​ច្រក​ជើង​ទឹក​ប៉ាក់​ខ្លង ដែល​តែងតែ​ឃុបឃិត​បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​តាម​ទូក​ចេញពី ប្រទេស​ថៃៗ​រាប់សិប​តោន​ចូល​ក្នុងប្រទេស​កម្ពុជា​យើង ហើយ​ធ្វើការ​ឡើង​ទំនិញ​នៅ​តាម ដងព្រែក​កោះ​ប៉ោ ស្ថិតក្នុង​ភូមិ ២ សង្កាត់​ស្មាច់មានជ័យ ក្រុង​មេខរ​ភូមិន្ទ ខេត្ត​កោះកុង ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ឈ្មួញ​ដែល​តែងតែ​ដឹក​ទំនិញ​គេច​ពន្ធ ហើយ​ឡើង​ទំនិញ​នៅ តាម​ដងព្រែក​កោះ​ប៉ោ​ជាប្រចាំ​នោះ​មានឈ្មោះ​ថា ចែ ង៉ែត ហើយ​គេ​តែងតែ​បាន​ឃើញ​ឈ្មួញ​ខាងលើ​ដឹកទំនិញ​អត់ បង់ពន្ធ​ជាប្រចាំ ឆ្លងកាត់​មុខ​មន្ត្រី​គយ​ខេត្ត​ក៏​មិនដែល​ឃើញ ពួក​មន្ត្រី​គយ​ទាំងនោះ​យក​ភ្នែក​មើល​ផង នេះ​ប្រហែល ដោយសារតែ​មាន​ការបើក​ដៃ​ពី​មន្ត្រី​គយ ហើយ​ទើប​ក្រុម​ឈ្មួញ​មិន​ខ្លាច​ក្នុង​ការដឹកជញ្ជូន​ដោយ​បើកចំហរ​របៀបនេះ ទោះបីជា​មាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក៏​ក្រុម​គយ​តែងតែ​និយាយថា និង​រៀបចំ​កម្លាំង​ដើម្បី​ចុះទៅពិនិត្យ តែ​ពាក្យ​ទាំង​នោះ​ហាក់ដូចជា កា​ដោះ​សារ​របស់​ក្រុម​គយ​តែប៉ុណ្ណោះ ។ មិនដែល​ឃើញ​ចុះបង្ក្រាប​ម្តងណា​នោះទេ បើ​មាន​ការបង្ក្រាប​វិញ គឺមាន​តែ​ទៅលើ​ឈ្មួញ​កំប៉ិកកំប៉ុក​តែប៉ុណ្ណោះ រី​ឯ​ឈ្មួញ​ធំៗ​ដូចជា ចែ ង៉ែត នេះ​គឺ​គយ​មិន​ហ៊ាន​ប៉ះពាល់​ជាដាច់ខាត ហើយ​បើសិនជា​មិន​មាន​ការឃុបឃិត​គ្នា​នោះ​ប្រហែល​ទំនិញ​គេច​ពន្ធ​ទាំង នោះ មិន​អាច​នាំ​ចូល​មក​ប្រទេស​កម្ពុជា​បាន​ដោយ​រលូន​បែបនេះ​នោះ​ទេ ។​

​ទាក់ទិន​នឹង​ករណី​ខាងលើ ភ្នាក់ងារ​ព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក ជឿន សាវុន និង​លោក ប៉ាង វណ្ណ​ថន បានទេ ក្នុងថ្ងៃនេះ​ដោយសារ​ទូរស័ព្ទ​របស់​ពួក​លោក​បិទ​ការ​ហៅចូល ៕



នូ​ស៊ី​ថា​រក​ចំណូល​ពី​ឈ្មួញ​ដឹក​ឈើ​និង​ទំនិញ​អត់​ច្បាប់​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​

ខេត្ត​ត្បូងឃ្មុំ​៖ មន្ត្រី​គយ​ដ៏​ល្បីល្បាញ​ខាង​ប្រមូល​លុយ​ក្រៅច្បាប់​អត់​ត្រា​ប្រណី នៅតែ​ល្បីឈ្មោះ​ដដែល ខាង​ជំរិត​ទារប្រាក់​ពី រថយន្ត​ដឹកឈើ និង​ដឹក​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​គ្រា ដែល​ចំណូល​ប្រចាំខែ​របស់​លោក​មេ​គយ​រូបនោះ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា រាប់​ម៉ឺន​ដុល្លារ ។​

ប្រភព​ពត៌មាន​ពី​ក្រុម​ឈ្មួញ​រកស៊ី​បាន​បង្ហើប​ថា លោក នូ ស៊ីថា សព្វ​ថ្ងៃនេះ​កំពុង​តាំងខ្លួន​ជា​ស្តេច​ក្រាញ់​ដ៏​មាន​អំណាច​បំផុត ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ហើយ​សូម្បី​តែ​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ទៅ​លក់​អោយ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម និង​ឈ្មួញ ដែល​រកស៊ី​នាំ​ទំនិញ​ពី​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ដួង ៧ ដើម និង​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង ក៏​សុទ្ធតែ​ត្រូវ​បង់​ក្បាល​ឡាន​ជូន​លោក នូ ស៊ីថា ផងដែរ បើ​មិន​ដូច្នេះ​ទេ ប្រាកដជា​មាន​ការបង្ក្រាប​រកស៊ី​មិនបាន​សុខ​ស្រួល​ឡើយ​។​

ក្រុម​ឈ្មួញ​បាន​ត្អូញត្អែរថា ការកៀបសង្កត់​យកលុយ​ក្រៅច្បាប់ ពី​ក្រុម​លោក នូ ស៊ីថា មិន​ស្រាក​ស្រា​ន​នោះទេ ហើយ​កាន់តែ​ខ្លាំង​ឡើង ធ្វើឲ្យ​ក្រុម​ឈ្មួញ​លំបាក ក្នុងការ​រកស៊ី​ដើម្បី​បង់​ចូល​ចំណូល​រដ្ឋ ស្របច្បាប់​។ លោក នូ ស៊ីថា ហាក់​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម អាង​អំណាច​មិន​ខ្លាច​អ្នកណា​ទាំងអស់ រួម​ទាំង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ផងដែរ គ្រា​ដែល​មន្ត្រី​គយ​រូបនេះ ប្រើ​អំណាច​ជា​មន្ត្រី​គយ​ជំរិត​ទារប្រាក់​ត្រង់ៗ ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ស្របច្បាប់ រួម​ទាំង​រថយន្ត​ដឹកឈើ​ល្មើស ផងដែរ ។​

លោក នូ ស៊ីថា ត្រូវបាន​គេ​ស្គាល់​ប្រវត្តិ​ថា ជា​អតីត​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ម្នាក់ ដ៏​ល្បីល្បាញ​ហើយ​ក្រោយមក​បាន​ក្លាយជា​មេ​គយ​ប្រចាំ​ច្រក​ដូង ៧ ដើម​តាម​រយៈ​ការជួយ​ជ្រោមជ្រែង​ពី​ឈ្មួញ​ឈើ​ដ៏​មាន​អំណាច​ម្នាក់​ប្រចាំ​ ខេត្ត​កំពង់ចាម ដែល​មាន​ងារ​ជា​ឧកញ៉ា ។ គេ​នៅ​ដឹង​ទៀត​ថា លោក នូ ស៊ីថា ក៏​មាន​ជំនាញ​យ៉ាង​ស្ទាត់​ផងដែរ ក្នុង​ការគៀងគរ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត និង​ឈ្មួញ​រកស៊ី​នាំ​ទំនិញ​ពី​វៀតណាម​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​មក​កាន់​ប្រទេស​កម្ពុជា ។
​មន្ត្រី​គយ​តូចតាច​មួយ​ចំនួន​តាម​ច្រកព្រំដែន នៃ​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​នាំគ្នា​ត្អូញត្អែរ ពី​ការបាត់បង់​ប្រភព​ចំណូល​របស់​ខ្លួន ព្រោះថា ចាប់តាំងពី​លោក នូ ស៊ីថា ឡើង​គ្រប់គ្រង​តំណែង​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ពី​ពេល​ណា​មក​គឺ​លោក នូ ស៊ីថា បាន​ក្តោប​ក្តាប់​ប្រភព​ចំណូល​សេដ្ឋកិច្ច មិន​អោយ​របូត​មួយ​ករណី​ណា​ឡើយ ធ្វើអោយ​មន្ត្រី​គយ​តូចតាច​ខ្លះ​ស្ទើរតែ​រកលុយ​ចាក់​សាំង​ឡាន ឬ​សាំង​ម៉ូតូ​ប្រចាំថ្ងៃ​ស្ទើរតែ​មិន​បាន ។​

តាម​ប្រភព​លោក នូ ស៊ីថា មិនឲ្យ​រថយន្ត​ដឹក​ទំនិញ​ណាមួយ​រួច​ផុត​ពី​កណ្តាប់ដៃ​នោះ​ឡើយ ហើយ​ទោះ​ជា​រថយន្ត​នោះ ដឹកទំនិញ ស្របច្បាប់​មាន​ការបង់ពន្ធ​ត្រឹមត្រូវ ក៏​ត្រូវ​លោក នូ ស៊ីថា គៀប​យក​លុយ​ប្រមាណ ១ លាន​រៀល ក្នុង​រថយន្ត​នីមួយៗ ។ ប៉ុន្តែ​បើ​មាន​ដឹកទំនិញ​លើស​ពី​ការបង់ពន្ធ​វិញ​នោះ គឺ​ត្រូវ​លោក នូ ស៊ីថា កាប់​មិន​យល់មុខ​នោះឡើយ ហើយ​លុយ​ដែល​ប្រមូលបាន​ក្នុង​មួយ​ខែៗ រាប់សិប​ម៉ឺន​ដុល្លារ​នោះ គឺ​មិន​ចូល​ហិប​ថវិការដ្ឋ​នោះឡើយ គឺ​ចូល​ហៅ​ប៉ៅ ខ្មៅ​របស់​មន្ត្រី​គយ​នោះ​តែម្តង ។

ផ្តើម​ពី​នោះ​គេ​បាន​ចោទប្រកាន់​លោក​នូ​ស៊ីថា​ថា​បាននិងកំពុង​ ប្រព្រឹត្តិ​អំពើពុករលួយ​កណ្តាលថ្ងៃត្រង់​ហើយ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គយ​ និង​រដ្ឋាករ​រួម​ទាំង​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​បើក​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​ករណី​នេះ​ជា​បន្ទាន់​ឲ្យស្រប ​តាម​គោលនយោបាយ កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដោយ​មិន​អាច​លើកលែង​ បាន​ឡើយ​៕